ព្រះត្រៃបិដក ភាគ ៨៦

 [៥២] ចេតនា ជា​កាមាវច​រៈ រូ​បាវ​ចរៈ អរូ​បាវ​ចរៈ ជា​កិរិយា និង​អព្យាក្រឹត មិន​មាន​វិបាក​ទេ​ឬ។ អើ។ ប្រសិនបើ ចេតនា​ជា​អរូ​បាវ​ចរៈ ជា​កិរិយា និង​អព្យាក្រឹត មិន​មាន​វិបាក​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ទេ។
 [៥៣] បុគ្គល​មិន​គួរ​និយាយ​ថា កម្ម​ទាំងអស់ ប្រកបដោយ​វិបាក​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មិន​ពោល​ថា កម្ម​ទាំងឡាយ ដែល​ប្រកបដោយ​ចេតនា ដែល​សត្វ​ធ្វើ​ហើយ សន្សំ​ហើយ អស់​ទៅ ព្រោះ​មិនបាន​ទទួល​ឡើយ កម្ម​នោះ​ឯង គប្បី​កើតឡើង​ក្នុង​បច្ចុប្បន្ន ឬក្នុង​បរិយាយ​ដទៃ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ កម្ម​ទាំងអស់ ប្រកបដោយ​វិបាក។

ចប់ កម្មក​ថា។


សទ្ទ​វិ​បា​កោ​តិក​ថា


 [៥៤] សម្លេង ជា​វិបាក​ឬ។ អើ។ សម្លេង គួរ​ដល់​ការ​ទទួល​សុខ គួរ​ដល់​ការ​ទទួល​ទុក្ខ គួរ​ដល់​ការ​ទទួល​អទុ​ក្ខម​សុខ ប្រកបដោយ​សុខវេទនា ប្រកបដោយ​ទុក្ខវេទនា ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ប្រកបដោយ​ផស្សៈ ប្រកបដោយ​វេទនា ប្រកបដោយ​សញ្ញា
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637825131488303321
ទៅកាន់ទំព័រ៖