ព្រះត្រៃបិដក ភាគ ៨៦
ប្រកបដោយចេតនា ប្រកបដោយចិត្ត ប្រកបដោយអារម្មណ៍ ការរំពឹង ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតំាងចិត្តទុក មានដល់សម្លេងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងសម្លេង មិនគួរដល់ការទទួលសុខ មិនគួរដល់ការទទួលទុក្ខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក មិនមានដល់សម្លេងនោះទេឬ។ អើ។ ប្រសិនបើ សម្លេងមិនគួរដល់ការទទួលសុខ។បេ។ មិនមានអារម្មណ៍ទេ ការរំពឹង។បេ។ ការតាំងចិត្តទុក មិនមានដល់សម្លេងនោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សម្លេងជាវិបាកទេ។
[៥៥] ផស្សៈ ជាវិបាក ចុះផស្សៈ គួរដល់ការទទួលសុខ។បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក មានដល់ផស្សៈនោះដែរឬ។ អើ។ សម្លេង ជាវិបាក ចុះសម្លេង គួរដល់ការទទួលសុខ។បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក មានដល់សម្លេងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។
[៥៦] សម្លេងជាវិបាក ចុះសម្លេង មិនគួរដល់ការទទួលសុខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក មិនមានដល់សម្លេងនោះទេឬ។ អើ។ ផស្សៈជាវិបាក
ID: 637825131837857158
ទៅកាន់ទំព័រ៖