ព្រះត្រៃបិដក ភាគ ៨៦

 [៦០] បុគ្គល​មិន​គួរ​និយាយ​ថា សឡាយ​តនៈ ជា​វិបាក​ទេ​ឬ។ អើ។ ក្រែង​សឡាយ​តនៈ កើតឡើង ព្រោះ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​ឬ។ អើ។ ប្រសិនបើ សឡាយ​តនៈ កើតឡើង​ព្រោះ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សឡាយ​តនៈ​ជា​វិបាក។

ចប់ សឡាយ​តនក​ថា។


សត្ត​ក្ខ​ត្តុំ​បរម​កថា


 [៦១] សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ទៀង​ដោយ​ការ​កើត ៧ ដង​ទៀត​យ៉ាងច្រើន​ឬ។ អើ។ សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល បាន​ផ្តាច់​បង់​ចាក​ជីវិត​មាតា ផ្តាច់​បង់​ចាក​ជីវិត​បិតា ផ្តាច់​បង់​ចាក​ជីវិត​ព្រះអរហន្ត មានចិត្ត​ប្រទូស្ត ញុំាង​ព្រះ​លោហិត​របស់​ព្រះ​តថាគត ឲ្យ​ពុះពោរ​ឡើង និង​បំបែក​សង្ឃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦២] សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ទៀង​ដោយ​ការ​កើត ៧ ដង​ទៀត​យ៉ាងច្រើន ឬ។ អើ។ សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល មិន​គួរ​ដើម្បី​រម្ងាប់​នូវ​ធម៌ (គឺ​អនន្តរិយ​កម្ម) ជា​ចន្លោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល មិន​គួរ​ដើម្បី​រម្ងាប់​នូវ​ធម៌ (គឺ​អនន្តរិយ​កម្ម) ជា​ចន្លោះ​ទេ​ឬ។ អើ។ សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ផ្តាច់​បង់​ចាក​ជីវិត​មាតា ផ្តាច់​បង់​ចាក​ជីវិត​បិតា ផ្តាច់​បង់​ចាក​ជីវិត​ព្រះអរហន្ត មានចិត្ត​ប្រទូស្ត ញុំាង​ព្រះ​លោហិត​របស់​ព្រះ​តថាគត ឲ្យ​ពុះពោរ​ឡើង និង​បំបែក​សង្ឃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637825133013986900
ទៅកាន់ទំព័រ៖