ព្រះត្រៃបិដក ភាគ ៨៦
[៦៣] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អើ។ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយនិយមៈ (ការកំណត់) ណា និយមៈនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយពោជ្ឈង្គៈទាំងឡាយណា សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ និងពោជ្ឈង្គៈទាំងនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៤] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយនិយមៈណា និយមៈនោះ មិនមានទេឬ។ អើ។ ប្រសិនបើ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយនិយមៈណា និយមៈនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនទេ។
[៦៥] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយពោជ្ឈង្គៈទាំងឡាយណា សតិប្បដ្ឋាន។បេ។ និងពោជ្ឈង្គៈទាំងនោះ មិនមានទេឬ។ អើ។ ប្រសិនបើ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ដោយពោជ្ឈង្គៈទាំងឡាយណា ពោជ្ឈង្គៈទាំងនោះ មិនមានទេ។ ម្នាលអ្នកដ៏ចម្រើន
ID: 637825133325235543
ទៅកាន់ទំព័រ៖