ព្រះត្រៃបិដក ភាគ ៨៦

កោ​លំ​កោល​ឯក​វី​ជិ​កថា


 [៦៩] បុគ្គល​មិន​គួរ​និយាយ​ថា កោ​លំ​កោ​លបុ​គ្គ​ល ទៀង​ដោយ​ការ​កើត ៦ ជាតិ​ទៀត​ឬ។ អើ។ ក្រែង​បុគ្គល​នោះ ជា​កោ​លំ​កោ​លៈ (កើត ៦ ជាតិ​ទៀត) ឬ។ អើ។ ប្រសិនបើ បុគ្គល​នោះ ជា​កោ​លំ​កោ​លៈ​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា កោ​លំ​កោ​លបុ​គ្គ​ល ទៀង​ដោយ​ការ​កើត ៦ ជាតិ​ទៀត​ពិត។
 [៧០] បុគ្គល​មិន​គួរ​និយាយ​ថា ឯក​វី​ជិ​បុគ្គល ទៀង​ដោយ​ពូជ (បដិសន្ធិ) ១ ទេឬ។ អើ។ ក្រែង​បុគ្គល​នោះ ជាឯក​វី​ជី (មានពូជ​តែ ១) ឬ។ អើ។ ប្រសិនបើ បុគ្គល​នោះ ជាឯក​វី​ជី​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ឯក​វី​ជី​បុគ្គល ទៀង​ដោយ​ពូជ ១ ទៀត​ពិត។

ចប់ កោ​លំ​កោល​ឯក​វី​ជិ​កថា។


ជីវិតា​វោ​រោបន​កថា


 [៧១] បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ (សម្មាទិដ្ឋិ) គប្បី​ក្លែង​ផ្តាច់​បង់ជីវិត​សត្វ​ដែរ​ឬ។ អើ។ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​ក្លែង​ផ្តាច់​បង់ជីវិត​មាតា។បេ។ ផ្តាច់​បង់ជីវិត​បិតា។បេ។ ផ្តាច់​បង់ជីវិត​ព្រះអរហន្ត។បេ។ មានចិត្ត​ប្រទូស្ត ញុំាង​ព្រះ​លោហិត​របស់​ព្រះ​តថាគត ឲ្យ​ពុះពោរ​ឡើង។បេ។ និង​បំបែក​សង្ឃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637825134145726897
ទៅកាន់ទំព័រ៖