ព្រះត្រៃបិដក ភាគ ៨៦

កុសលធម៌ និង​អកុសលធម៌ មកកាន់​ភាព​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ អនុស័យ​ជា​អព្យាក្រឹត។ បុ​ថុ​ជ្ជ​នៈ កាលបើ​ចិត្តជា​កុសល និង​អព្យាក្រឹត កំពុង​ប្រព្រឹត្តទៅ បុគ្គល​គួរ​ពោល​ថា ប្រកបដោយ​រាគៈ​ដែរ​ឬ។ អើ។ កុសលធម៌ និង​អកុសលធម៌ មកកាន់​ភាព​ចំពោះមុខ​ឬ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ រាគៈ​ជា​អព្យាក្រឹត។
 [១០] អនុស័យ​មិន​មានហេតុ​ទេ​ឬ អើ។ រូប និព្វាន ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ (មិន​មានហេតុ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាមរាគានុស័យ មិន​មានហេតុ​ឬ។ អើ។ កាម​រាគៈ កាម​រា​គបរិយុ​ដ្ឋានៈ កាមរាគ​សញ្ញោជនៈ។បេ។ កា​មច្ឆ​ន្ទ​នី​វរ​ណៈ មិន​មានហេតុ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាម​រាគៈ កាម​រា​គបរិយុ​ដ្ឋានៈ។បេ។ កា​មច្ឆ​ន្ទ​នី​វរ​ណៈ ប្រកបដោយ​ហេតុ​ឬ។ អើ។ កាមរាគានុស័យ ប្រកបដោយ​ហេតុ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បដិ​ឃានុ​ស័យ។បេ។ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ភវ​រាគានុស័យ។បេ។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637825121790380181
ទៅកាន់ទំព័រ៖