ព្រះត្រៃបិដក ភាគ ៨៦
[៧៧] បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិដែរឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងសម្លេងប្រកបដោយសេចក្តីវិនាស។បេ។ ក្នុងក្លិន។បេ។ ក្នុងរស។បេ។ ក្នុងផោដ្ឋព្វៈ។បេ។ គប្បីសេពនូវមេថុនធម្ម ដោយស្រីអមនុស្ស តិរច្ឆានញី ដោយនាគកញ្ញា គប្បីទទួលពពែ និងចៀម ទទួលមាន់ និងជ្រូក ទទួលដំរី គោ សេះឈ្មោល និងសេះញី។បេ។ ទទួលទទា ចាប ក្ងោក ចចាតដែរឬ។ អើ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីទទួលទទា ចាប ក្ងោក ចចាតដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិទេ។
[៧៨] បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសដែរឬ។ អើ។ ព្រះអរហន្ត លះបង់ទុគ្គតិ ចុះព្រះអរហន្ត គប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងសម្លេងប្រកបដោយសេចក្តីវិនាស។បេ។ ក្នុងក្លិន។បេ។
ID: 637825135251230277
ទៅកាន់ទំព័រ៖