ព្រះត្រៃបិដក ភាគ ៨៦
ក្នុងរស។បេ។ ក្នុងផោដ្ឋព្វៈ។បេ។ គប្បីទទួលទទា ចាប ក្ងោក ចចាត ដែរឬ។ អើ។ ព្រះអរហន្ត លះបង់ទុគ្គតិ ចុះព្រះអរហន្ត គប្បីទទួលទទា ចាប ក្ងោក ចចាត ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៩] ព្រះអរហន្ត លះបង់ទុគ្គតិ តែព្រះអរហន្ត មិនគប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសទេឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ តែបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគប្បីត្រេកអរក្នុងរូបប្រកបដោយសេចក្តីវិនាសទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះបង់ទុគ្គតិ តែព្រះអរហន្ត មិនគប្បីត្រេកអរក្នុងសម្លេងប្រកបដោយសេចក្តីវិនាស។បេ។ ក្នុងក្លិន។បេ។ ក្នុងរស។បេ។ ក្នុងផោដ្ឋព្វៈ។បេ។ គប្បីសេពមេថុនធម្ម ដោយស្រីអមនុស្ស តិរច្ឆានញី នាគកញ្ញា គប្បីទទួលពពែ និងចៀម ទទួលមាន់ និងជ្រូក ទទួលដំរីគោ សេះឈ្មោល និងសេះញី។បេ។ ទទួលទទា ចាប ក្ងោក និងចចាតដែរឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ តែបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគប្បីទទួលទទា ចាប ក្ងោក ចចាត ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825135512323966
ទៅកាន់ទំព័រ៖