ព្រះត្រៃបិដក ភាគ ៨៦
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលតំាងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលតំាងនៅក្នុងកប្ប កាលបើកប្បគឺភ្លើងកំពុងឆេះ តើទៅក្នុងទីណា។ ទៅកាន់លោកធាតុដទៃ។ បុគ្គលស្លាប់ហើយ ទៅកាន់អាកាសធាតុបានឬ។ បុគ្គលសា្លប់ហើយ រមែងទៅបាន។ កម្មដែលគួរដល់ការតំាងនៅក្នុងកប្ប ឲ្យផលក្នុងភពតទៅខាងមុខជាលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលតំាងនៅក្នុងកប្ប ទៅកាន់អាកាសបានដែរឬ។ អើ។ បុគ្គលតំាងនៅក្នុងកប្ប មានឫទិ្ធឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលតំាងនៅអស់កប្ប មានឫទ្ធិឬ។ អើ។ បុគ្គលតំាងនៅក្នុងកប្ប ចម្រើនឆន្ទិទ្ធិបាទ ចម្រើនវីរិយិទ្ធិបាទ ចម្រើនចិត្តិទិ្ធបាទ ចម្រើនវីមំសិទ្ធិបាទឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៣] បុគ្គលមិនគួរនិយាយថា បុគ្គលតំាងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្បទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
បុគ្គលអ្នកបំបែកសង្ឃ ទៅកាន់អបាយ ទៅកាន់នរក តាំងនៅអស់កប្ប ត្រេកអរក្នុងពួក មិនតំាងនៅក្នុងធម៌ រមែងឃ្លាតចាកធម៌ជាគ្រឿងក្សេមចាកយោគៈ លុះបំបែកសង្ឃ ដែលព្រមព្រៀងគ្នាហើយ រមែងឆេះនៅក្នុងនរក អស់កប្ប (ទាំងអស់)
ID: 637825137278186510
ទៅកាន់ទំព័រ៖