ព្រះត្រៃបិដក ភាគ ៨៦
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលតាំងនៅក្នុងកប្ប គប្បីឋិតនៅអស់កប្ប។
ចប់ កប្បដ្ឋកថា។
កុសលចិត្តប្បដិលាភកថា
[៨៤] បុគ្គលតំាងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេឬ។ អើ។ បុគ្គលតំាងនៅអស់កប្ប គប្បីឲ្យនូវទានដែរឬ។ អើ។ ប្រសិនបើ បុគ្គលតំាងនៅអស់កប្ប គប្បីឲ្យនូវទានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលតំាងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេ។
[៨៥] បុគ្គលតំាងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេឬ។ អើ។ បុគ្គលតំាងនៅអស់កប្ប គប្បីឲ្យចីវរឬ។បេ។ ឲ្យបិណ្ឌបាត។បេ។ ឲ្យសេនាសនៈ។បេ។ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យវត្ថុគួរទំពារស៊ី ឲ្យវត្ថុគួរបរិភោគ ឲ្យទឹកគួរផឹក ថ្វាយបង្គំចេតិយ លើកឡើងនូវផ្កាកម្រង លើកឡើងនូវគ្រឿងក្រអូប លើកឡើងនូវគ្រឿងលាបក្នុងចេតិយ។បេ។ ធ្វើនូវចេតិយឲ្យជាអភិទក្សិណដែរឬ។ អើ។ ប្រសិនបើ បុគ្គលតំាងនៅអស់កប្ប
ID: 637825137624927519
ទៅកាន់ទំព័រ៖