ព្រះត្រៃបិដក ភាគ ៨៦
អវិជ្ជានុស័យ មិនមានហេតុឬ។ អើ។ អវិជ្ជា អវិជ្ជោឃៈ អវិជ្ជាយោគៈ អវិជ្ជាបរិយុដ្ឋានៈ អវិជ្ជាសញ្ញោជនៈ អវិជ្ជានីវរណៈ មិនមានហេតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អវិជ្ជា អវិជ្ជោឃៈ។បេ។ អវិជ្ជានីវរណៈ ប្រកបដោយហេតុឬ។ អើ។ អវិជ្ជានុស័យ ប្រកបដោយហេតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១] បុគ្គលមិនគួរពោលថា អនុស័យមិនមានហេតុទេឬ។ អើ។ បុថុជ្ជន កាលបើមានចិត្តជាកុសល និងអព្យាក្រឹត កំពុងប្រព្រឹត្តទៅ បុគ្គលគួរពោលថា ប្រកបដោយអនុស័យដែរឬ។ អើ។ អនុស័យប្រកបដោយហេតុ ដោយហេតុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ អនុស័យ មិនមានហេតុ។ បុថុជ្ជន កាលបើចិត្តជាកុសល និងអព្យាក្រឹត កំពុងប្រព្រឹត្តទៅ បុគ្គលគួរពោលថា ប្រកបដោយរាគៈដែរឬ។ អើ។ រាគៈប្រកបដោយហេតុ ដោយហេតុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ រាគៈ មិនមានហេតុទេ។
[១២] អនុស័យ ប្រាសចាកចិត្តឬ។អើ។ រូប និព្វាន ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ (ប្រាសចាកចិត្ត) ដែរឬ។
ID: 637825122079911189
ទៅកាន់ទំព័រ៖