ព្រះត្រៃបិដក ភាគ ៨៦

បុគ្គល​នោះ ប្រមូល​ទុក​ហើយ សេចក្តី​ក្តៅក្រហាយ បុគ្គល​នោះ បន្ទោបង់​ហើយ សេចក្តី​ស្តាយក្រោយ បុគ្គល​នោះ កំចាត់​បង់​ហើយ​ឬ។ អើ។ ប្រសិនបើ កម្ម​នោះ បុគ្គល​នោះ ប្រមូល​ទុក​ហើយ សេចក្តី​ក្តៅក្រហាយ បុគ្គល​នោះ បន្ទោបង់​ហើយ សេចក្តី​ស្តាយក្រោយ បុគ្គល​នោះ កំចាត់​បង់​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ប្រកប​ក្នុង​កម្ម​ដែល​ឲ្យផល​ជាលំដាប់ ប្រមូល​មក​នូវ​កម្ម​នោះ បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ កំចាត់​បង់​នូវ​សេចក្តី​ស្តាយក្រោយ មិន​គួរ​ឈាន​ចុះ​កាន់​សម្មត្តនិយាម​ទេ។
 [៨៩] បុគ្គល ប្រកប​ក្នុង​កម្ម​ដែល​ឲ្យផល​ជាលំដាប់ គប្បី​ឈាន​ចុះ​កាន់​សម្មត្តនិយាម​ដែរ​ឬ។ អើ។ ក្រែង​បុគ្គល​ប្រកប​នូវ​កម្ម​នោះ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល​ប្រកប​នូវ​កម្ម​នោះ មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល ប្រកប​ក្នុង​កម្ម​ដែល​ឲ្យផល​ជាលំដាប់ គប្បី​ឈាន​ចុះ​កាន់​សម្មត្តនិយាម​ទេ។

ចប់ អនន្ត​រាប​យុត្ត​កថា។


និយត​និយាម​កថា


 [៩០] និយត​បុគ្គល(១) រមែង​ឈាន​ចុះ​កាន់​និយា​មៈ​ឬ។ អើ។
(១)បុគ្គល​ដែល​កំណត់ ឬទៀង បាន​ដល់​ព្រះពោធិសត្វ ដែល​កើត​ក្នុង​មិច្ឆត្ត​ភព ព្រោះ​លោក​ខ្វល់ខ្វាយ​ដោយ​បុណ្យ។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637825139117226725
ទៅកាន់ទំព័រ៖