ព្រះត្រៃបិដក ភាគ ៨៦

នី​វុត​កថា


 [៩២] នី​វុត​បុគ្គល (បុគ្គល​ដែល​ត្រូវ​នី​វរ​ណៈ​រួបរឹត​ហើយ) លះបង់​នី​វរ​ណៈ​ឬ។ អើ។ បុគ្គល​រីករាយ លះបង់​រាគៈ បុគ្គល​ប្រទូស្ត លះបង់​ទោសៈ បុគ្គល​វង្វេង លះបង់​មោហៈ បុគ្គល​សៅហ្មង លះបង់​កិលេស​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​លះបង់​រាគៈ​ដោយ​រាគៈ លះបង់​ទោសៈ​ដោយ​ទោសៈ លះបង់​មោហៈ​ដោយ​មោហៈ លះបង់​កិលេស​ដោយ​កិលេស​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រាគៈ​ប្រកបដោយ​ចិត្ត​ហើយ មគ្គ​ប្រកបដោយ​ចិត្ត​ដែរ​ឬ។ អើ។ ការប្រជុំ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រាគៈ​ជាអកុសល មគ្គ​ជាកុសល​ឬ។ អើ។ ពួក​ធម៌​ជាកុសល និង​អកុសល មានទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ទី​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ធម៌​ជាកុសល និង​អកុសល មានទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637825139871302195
ទៅកាន់ទំព័រ៖