ព្រះត្រៃបិដក ភាគ ៨៦
មកកាន់ទីចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មេឃ និងប្រឹថពី នេះជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយទី ១។បេ។ ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ពួកកុសល និងអកុសល។បេ។ មកកាន់ទីចំពោះមុខទេ។
[៩៣] នីវុតបុគ្គល លះបង់នីវរណៈដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលនោះ កាលបើចិត្តតំកល់នៅមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម តាំងនៅនឹង ជាធម្មជាតមិនញាប់ញ័រ យ៉ាងនេះហើយ រមែងបង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា នីវុតបុគ្គល លះបង់នីវរណៈទេ។
[៩៤] បុគ្គលមិនគួរនិយាយថា នីវុតបុគ្គល លះបង់នីវរណៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលនោះ កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្ត រមែងរួចចាកកាមាសវៈផង។បេ។
ID: 637825140156479937
ទៅកាន់ទំព័រ៖