ព្រះត្រៃបិដក ភាគ ៨៦
ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាវៈចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មេឃ និងប្រឹថពី នេះជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយទី ១។បេ។ ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ពួកធម៌ជាកុសល និងអកុសល។បេ។ មកកាន់ភាវៈចំពោះមុខទេ។
[៩៦] បុគ្គលដែលមានសញ្ញោជនៈក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈ ដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលនោះ កាលបើចិត្តតំកល់នៅមំា។បេ។ យ៉ាងនេះ រមែងបង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលមានសញ្ញោជនៈ ក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈទេ។
[៩៧] បុគ្គលមិនគួរនិយាយថា បុគ្គលមានសញ្ញោជនៈក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
ID: 637825140765241693
ទៅកាន់ទំព័រ៖