ព្រះត្រៃបិដក ភាគ ៨៦

ការប្រជុំ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​ត្រេកអរ​ក្នុង​ឈាន ជាអកុសល ចុះ​ឈាន ជាកុសល​ឬ។ អើ ។ ពួក​ធម៌​ជាកុសល និង​អកុសល មានទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាវៈ​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ធម៌ ជាកុសល និង​អកុសល មានទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាវៈ​ចំពោះមុខ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​នេះ មាន ៤ យ៉ាង។ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ ៤ យ៉ាង តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មេឃ និង​ប្រឹថពី នេះ​ជា​ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​ទី ១។បេ។ ព្រោះហេតុនោះ ធម៌​របស់​សប្បុរស​ទាំងឡាយ ឆ្ងាយ​អំពី​អសប្បុរស​ទាំងឡាយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ពួក​ធម៌​ជាកុសល និង​អកុសល មានទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាវៈ​ចំពោះមុខ​ទេ។
 [៩៩] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ចូល​ឈាន រមែង​រីករាយ ការ​ត្រេកអរ​ក្នុង​ឈាន មាន​ឈាន​ជា​អារម្មណ៍​ទេ​ឬ។ អើ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637825141330577768
ទៅកាន់ទំព័រ៖