ព្រះត្រៃបិដក ភាគ ៨៦

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាមរាគានុស័យ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អើ។ កាម​រាគៈ កាម​រា​គបរិយុ​ដ្ឋានៈ កាមរាគ​សញ្ញោជនៈ កាមោឃៈ កាម​យោ​គៈ កា​មច្ឆ​ន្ទ​នី​វរ​ណៈ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាម​រាគៈ កាម​រា​គបរិយុ​ដ្ឋានៈ។បេ។ កា​មច្ឆ​ន្ទ​នី​វរ​ណៈ ប្រកបដោយ​ចិត្ត​ឬ។ អើ។ កាមរាគានុស័យ ប្រកបដោយ​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣] កាមរាគានុស័យ ប្រាសចាក​ចិត្ត​ឬ។ អើ។ កាមរាគានុស័យ រាប់បញ្ចូល​ក្នុង​ខន្ធ​ណា។ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ។ សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤] កាមរាគានុស័យ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ឬ។ អើ។ កាម​រាគៈ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637825122381161163
ទៅកាន់ទំព័រ៖