ព្រះត្រៃបិដក ភាគ ៨៦
បុគ្គលនោះ រមែងត្រេកអរ រាប់រក ឋិតនៅ ចុះចិត្តស៊ប់ ចំពោះវេទនានោះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការត្រេកអរក្នុងរបស់ដែលមិនជាទីត្រេកអរ មាន។
ចប់ អសាតរាគកថា។
ធម្មតណ្ហាអព្យាកតាតិកថា
[១០៣] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ វិបាក និងអព្យាក្រឹត កិរិយា និងអព្យាក្រឹត រូប និព្វាន ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ (ជាអព្យាក្រឹត) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៤] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ រូបតណ្ហា ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ សទ្ទតណា្ហ។បេ។ គន្ធតណ្ហា រសតណ្ហា។បេ។ ផោដ្ឋព្វតណ្ហា ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៥] រូបតណា្ហ ជាអកុសលឬ។ អើ។ ធម្មតណ្ហា ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សទ្ទតណ្ហា។បេ។ ផោដ្ឋព្វតណ្ហា ជាអកុសលឬ។ អើ ។ ធម្មតណ្ហា ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825142317152348
ទៅកាន់ទំព័រ៖