ព្រះត្រៃបិដក ភាគ ៨៦
[១០៦] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហាជាអកុសលឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហាជាអកុសល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហាជាអព្យាក្រឹតទេ។
[១០៧] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា លោភៈជាអកុសល ធម្មតណ្ហាជាលោភៈឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា លោភៈជាអកុសល ធម្មតណ្ហាជាលោភៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហាជាអព្យាក្រឹតទេ។
[១០៨] ធម្មតណ្ហា ហៅថាលោភៈ ជាអព្យាក្រឹតឬ ។ អើ។ រូបតណ្ហា ហៅថាលោភៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម្មតណា្ហ ហៅថាលោភៈ ជាអព្យាក្រឹតដែរឬ។ អើ។ សទ្ទតណ្ហា។បេ។ ផោដ្ឋព្វតណ្ហា ហៅថាលោភៈ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៩] រូបតណ្ហា ហៅថាលោភៈ ជាអកុសលឬ។ អើ។ ធម្មតណ្ហា ហៅថាលោភៈ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សទ្ទតណ្ហា។បេ។
ID: 637825142663614551
ទៅកាន់ទំព័រ៖