ព្រះត្រៃបិដក ភាគ ៨៦

អើ។ សទ្ទ​តណ្ហា។បេ។ គន្ធ​តណ្ហា រស​តណ្ហា។បេ។ ផោដ្ឋព្វ​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១១៣] រូប​តណ្ហា ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ឬ។ អើ។ ធម្ម​តណ្ហា ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សទ្ទ​តណ្ហា។បេ។ គន្ធ​តណ្ហា។បេ។ រស​តណ្ហា។បេ។ ផោដ្ឋព្វ​តណ្ហា ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ឬ ។ អើ។ ធម្ម​តណ្ហា ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម្ម​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា តណ្ហា​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ឬ។ អើ។ ប្រសិនបើ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា តណ្ហា​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ធម្ម​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ។
 [១១៤] ធម្ម​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា លោភៈ ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ ធម្ម​តណ្ហា ក៏​ជា​លោភៈ​ដែរ​ឬ។ អើ។ ប្រសិនបើ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា លោភៈ ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ ធម្ម​តណ្ហា​ក៏​ជា​លោភៈ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ធម្ម​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637825143290657596
ទៅកាន់ទំព័រ៖