ព្រះត្រៃបិដក ភាគ ៨៦
[១១៥] ធម្មតណ្ហា ជាលោភៈ មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ រូបតណ្ហា ជាលោភៈ មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម្មតណ្ហា ជាលោភៈ មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ សទ្ទតណ្ហា។បេ។ គន្ធតណ្ហា។បេ។ រសតណ្ហា។បេ។ ផោដ្ឋព្វតណ្ហា ជាលោភៈ មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១៦] រូបតណ្ហា ជាលោភៈ ជាហេតុនំាឲ្យកើតទុក្ខឬ។ អើ។ ធម្មតណ្ហា ជាលោភៈ ជាហេតុនំាឲ្យកើតទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សទ្ទតណ្ហា។បេ។ ផោដ្ឋព្វតណ្ហា ជាលោភៈ ជាហេតុនំាឲ្យកើតទុក្ខឬ។ អើ។ ធម្មតណ្ហា ជាលោភៈ ជាហេតុនំាឲ្យកើតទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១៧] ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា តណ្ហាណា ជាធម្មជាតិតាក់តែងភពថ្មី ប្រកបដោយតម្រេកខ្លំាង ត្រេកត្រអាលក្នុងអារម្មណ៍នោះៗ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ធម្មតណ្ហា ជាហេតុនំាឲ្យកើតទុក្ខទេ។
ID: 637825143558782602
ទៅកាន់ទំព័រ៖