ព្រះត្រៃបិដក ភាគ ៨៦

 [១២០] កុសល​មូល ទន្រ្ទាន​អកុសលមូល​ដែរ​ឬ។ អើ។ អកុសល​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត ដោយ​មិនមែន​ជា​ឧបាយ​នៃ​ប្រាជ្ញា រមែង​កើតឡើង​ឬ។ អើ។ កុសល​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត ដោយ​មិនមែន​ជា​ឧបាយ​នៃ​ប្រាជ្ញា រមែង​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​កុសល​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត ដោយ​ឧបាយ​នៃ​ប្រាជ្ញា កើតឡើង​ឬ។ អើ។ ប្រសិនបើ កុសល​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត ដោយ​ឧបាយ​នៃ​ប្រាជ្ញា កើតឡើង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កុសល​មូល ទន្រ្ទាន​អកុសលមូល​ទេ។
 [១២១] កុសល​មូល ទន្រ្ទាន​អកុសលមូល​ដែរ​ឬ។ អើ។ នេ​ក្ខម្ម​សញ្ញា កើតជា​លំដាប់​នៃ​កាម​សញ្ញា អព្យាបាទ​សញ្ញា កើតជា​លំដាប់​នៃ​ព្យាបាទ​សញ្ញា អវិហឹសា​សញ្ញា កើតជា​លំដាប់​នៃ​វិហឹសា​សញ្ញា មេត្តា​កើតជា​លំដាប់​នៃ​ព្យាបាទ ករុណា កើតជា​លំដាប់​នៃ​វិហឹសា មុទិតា​កើតជា​លំដាប់​នៃ​អរ​តិ (ការ​មិន​ត្រេកអរ) ឧបេក្ខា កើតជា​លំដាប់​នៃ​បដិឃៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637825144608046913
ទៅកាន់ទំព័រ៖