ព្រះត្រៃបិដក ភាគ ៨៦

 [១២២] អកុសលមូល ទន្រ្ទាន​កុសល​មូល​ដែរ​ឬ។ អើ។ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុកណា ដើម្បី​ញុំាង​កុសល​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​អកុសល​ឲ្យ​កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ ។បេ។ អកុសលមូល ទន្រ្ទាន​កុសល​មូល​ហើយ តែ​បុគ្គល​មិន​គួរ​និយាយ​ថា ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុកណា ដើម្បី​ញុំាង​កុសល​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​អកុសល​ឲ្យ​កើតឡើង​ទេ​ឬ។ អើ។ អកុសល របស់​បុគ្គល​កាល​មិន​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កាល​មិន​តំាង​ចិត្ត​ទុក កើតឡើង​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​អកុសល របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កា​លតំាង​ចិត្ត​ទុក កើតឡើង​ឬ។ អើ។ ប្រសិនបើ អកុសល របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កា​លតំាង​ចិត្ត​ទុក កើតឡើង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អកុសលមូល ទន្រ្ទាន​កុសល​មូល​ទេ។
 [១២៣] អកុសលមូល ទន្រ្ទាន​កុសល​មូល​ដែរ​ឬ។ អើ។ កុសល​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត ដោយ​ឧបាយ​នៃ​ប្រាជ្ញា កើតឡើង​ឬ។ អើ។
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637825144856193728
ទៅកាន់ទំព័រ៖