ព្រះត្រៃបិដក ភាគ ៨៦
កាមរាគៈ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តដែរឬ។ អើ។ កាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៥] កាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្ត កាមរាគៈ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តឬ។ អើ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធខ្លះប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៦] បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ប្រាសចាកចិត្តឬ។ អើ។ អវិជ្ជា អវិជ្ជោឃៈ អវិជ្ជាយោគៈ។បេ។ អវិជ្ជានីវរណៈ ប្រាសចាកចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825122642891750
ទៅកាន់ទំព័រ៖