ព្រះត្រៃបិដក ភាគ ៨៦
[១២៥] បុគ្គលមិនគួរពោលថា កុសលមូល ទន្រ្ទានអកុសលមូល អកុសលមូល ទន្រ្ទានកុសលមូលទេឬ។ អើ។ ក្រែងបុគ្គលត្រេកអរក្នុងវត្ថុណា រមែងនឿយណាយក្នុងវត្ថុនោះវិញ នឿយណាយក្នុងវត្ថុណា រមែងត្រេកអរក្នុងវត្ថុនោះវិញឬ។ អើ។ ប្រសិនបើ បុគ្គលត្រេកអរក្នុងវត្ថុណា រមែងនឿយណាយក្នុងវត្ថុនោះវិញ នឿយណាយក្នុងវត្ថុណា រមែងត្រេកអរក្នុងវត្ថុនោះវិញមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កុសលមូល ទន្រ្ទានអកុសលមូលបាន អកុសលមូល ទន្រ្ទានកុសលមូលបាន។
ចប់ កុសលាកុសលប្បដិសន្ទហនកថា។
សឡាយតនុប្បត្តិកថា
[១២៦] សឡាយតនៈ (អាយតនៈ ៦) តំាងនៅក្នុងផ្ទៃមាតា មិនមុនមិនក្រោយឬ។ អើ។ សត្វមានអវយវៈតូចធំសព្វគ្រប់ មានឥន្រ្ទិយមិនថោកទាប ចុះកាន់ផ្ទៃមាតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825145415580340
ទៅកាន់ទំព័រ៖