ព្រះត្រៃបិដក ភាគ ៨៦
អើ។ សត្វធ្វើកម្ម ដើម្បីបានចំពោះនូវឆ្អឹង ក្នុងផ្ទៃមាតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១២៩] បុគ្គលមិនគួរនិយាយថា សក់ រោម ក្រចក ធ្មេញ ឆ្អឹង កើតឡើងជាខាងក្រោយ នៃសត្វដែលនៅក្នុងផ្ទៃមាតាឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
(សត្វដែលចូលទៅចាប់បដិសន្ធិក្នុងផ្ទៃមាតា) ដំបូង កើតជាកលលរូប ក្លាយអំពីកលលរូប កើតជាអម្ពុទៈ ក្លាយអំពីអម្ពុទៈ កើតជាបេសិ (ដុំសាច់) ក្លាយអំពីបេសិ កើតជាឃនៈ (ដុំរឹង) ក្លាយអំពីឃនៈ ក៏បែកកើតជាបញ្ចសាខា ទាំងសក់ រោម ក្រចក ក៏កើតមានព្រម មាតារបស់សត្វនោះ បរិភោគភោជន គឺបាយ និងទឹកណា សត្វដែលនៅក្នុងផ្ទៃមាតានោះ តែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងផ្ទៃនៃមាតានោះ ដោយភោជន មានបាយ និងទឹកដើមនោះឯង
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សក់ រោម ក្រចក ធ្មេញ ឆ្អឹង កើតឡើងជាខាងក្រោយ នៃសត្វដែលតំាងនៅក្នុងផ្ទៃមាតា។
ចប់ សឡាយតនុប្បត្តិកថា
ID: 637825146150299918
ទៅកាន់ទំព័រ៖