ព្រះត្រៃបិដក ភាគ ៨៦

សោតវិញ្ញាណ កើតឡើង​ជាលំដាប់​នៃ​ចក្ខុវិញ្ញាណ​ឬ។ អើ។ ចក្ខុវិញ្ញាណ​នោះ​ឯង គឺ​សោតវិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣៣] ឃានវិញ្ញាណ កើតឡើង​ជាលំដាប់​នៃ​សោតវិញ្ញាណ។បេ។ ជិវ្ហា​វិញ្ញាណ កើតឡើង​ជាលំដាប់​នៃ​ឃានវិញ្ញាណ​ឬ។បេ។
 [១៣៤] កាយវិញ្ញាណ កើតឡើង​ជាលំដាប់​នៃ​ជិវ្ហា​វិញ្ញាណ​ឬ។ អើ។ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុកណា ដើម្បី​ញុំាង​ជិវ្ហា​វិញ្ញាណ​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​កាយវិញ្ញាណ​ឲ្យ​កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយវិញ្ញាណ កើតឡើង​ជាលំដាប់​នៃ​ជិវ្ហា​វិញ្ញាណ។ បុគ្គល​មិន​គួរ​និយាយ​ថា ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុកណា ដើម្បី​ញុំាង​ជិវ្ហា​វិញ្ញាណ​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​កាយវិញ្ញាណ​ឲ្យ​កើតឡើង​ដែរ​ឬ។ អើ។ កាយវិញ្ញាណ​របស់​បុគ្គល​កាល​មិន​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កាល​មិន​បាន​តំាង​ចិត្ត​ទុក កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​កាយវិញ្ញាណ របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637825147207655547
ទៅកាន់ទំព័រ៖