ព្រះត្រៃបិដក ភាគ ៨៦
របស់បុគ្គលកាលតំាងចិត្តទុក កើតឡើងដែរឬ។ អើ។ ប្រសិនបើ កាយវិញ្ញាណ របស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយវិញ្ញាណ កើតឡើងជាលំដាប់នៃជិវ្ហាវិញ្ញាណទេ។
[១៣៥] កាយវិញ្ញាណ កើតឡើងជាលំដាប់នៃជិវ្ហាវិញ្ញាណឬ។ អើ។ ជិវ្ហាវិញ្ញាណ របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវរសនិមិត្ត កើតឡើងឬ។ អើ។ កាយវិញ្ញាណ របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវរសនិមិត្ត កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជិវ្ហាវិញ្ញាណ មានរសជាអារម្មណ៍តែម្យ៉ាង មិនមានវត្ថុដទៃជាអារម្មណ៍ទេឬ។ អើ។ កាយវិញ្ញាណ មានរសជាអារម្មណ៍តែម្យ៉ាង មិនមានវត្ថុដទៃជាអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរសឬ។ អើ។ កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរសឬ។ អើ។ កាយវិញ្ញាណ កើតឡើងព្រោះអាស្រ័យអណ្តាត និងរស ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ។ ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។
ID: 637825147493616252
ទៅកាន់ទំព័រ៖