ព្រះត្រៃបិដក ភាគ ៨៦
អរិយរូបកថា
[១៣៧] អរិយរូប
(១) អាស្រ័យមហាភូតរូបដែរឬ។ អើ។ អរិយរូប ជាកុសលឬ។ អើ។ មហាភូតរូប ជាកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មហាភូតរូប ជាអព្យាក្រឹតឬ។ អើ។ អរិយរូប ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អរិយរូប អាស្រ័យមហាភូតរូបដែរឬ។ អើ។ អរិយរូប មិនមានអាសវៈ មិនមានប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈមិនគប្បីដោតក្រង ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង មិនជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈមិនគប្បីស្ទាបអង្អែល មិនជាប្រយោជន៍ដល់ឧបាទាន មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អើ។ មហាភូតរូប មិនមានអាសវៈ។បេ។ មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មហាភូតរូប ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ។បេ។ គួរដល់សេចក្តីសៅហ្មងដែរឬ។ អើ។ អរិយរូប ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ។បេ។ គួរដល់សេចក្តីសៅហ្មងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
(១) ប្រែថា រូបនៃព្រះអរិយៈទាំងឡាយ ឬថា រូបដ៏ប្រសើរ។ អដ្ឋកថា។
ID: 637825148152846846
ទៅកាន់ទំព័រ៖