ព្រះត្រៃបិដក ភាគ ៨៦

 [១៣៨] បុគ្គល​មិន​គួរ​និយាយ​ថា អរិយ​រូប អាស្រ័យ​មហាភូត​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ រូប​ណា​នីមួយ គឺជា​មហាភូតរូប​ទាំង ៤ និង​រូប​ដែល​អាស្រ័យ​នូវ​មហាភូតរូប​ទាំង ៤ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អរិយ​រូប អាស្រ័យ​មហាភូត​ដែរ។

ចប់ អរិយ​រូប​កថា។


អញ្ញ​អនុ​សយោ​តិក​ថា


 [១៣៩] កាមរាគានុស័យ ដទៃ កាម​រា​គបរិយុ​ដ្ឋានៈ ដទៃ​ឬ។ អើ។ កាម​រាគៈ ដទៃ កាម​រា​គបរិយុ​ដ្ឋានៈ ដទៃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាម​រាគៈ​នោះ​ឯង គឺ​កាម​រា​គបរិយុ​ដ្ឋានៈ​នោះ​ឬ។ អើ។ កាមរាគានុស័យ​នោះ​ឯង គឺ​កាម​រា​គបរិយុ​ដ្ឋានៈ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤០] បដិ​ឃានុ​ស័យ ដទៃ បដិ​ឃបរិយុ​ដ្ឋានៈ ដទៃ​ឬ។ អើ។ បដិឃៈ ដទៃ បដិ​ឃបរិយុ​ដ្ឋានៈ ដទៃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បដិឃៈ​នោះ​ឯង គឺ​បដិ​ឃបរិយុ​ដ្ឋានៈ​នោះ​ឬ។ អើ។ បដិ​ឃានុ​ស័យ​នោះ​ឯង គឺ​បដិ​ឃបរិយុ​ដ្ឋានៈ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637825148493337271
ទៅកាន់ទំព័រ៖