ព្រះត្រៃបិដក ភាគ ៨៦
[១៤១] មានានុស័យ ដទៃ មានបរិយុដ្ឋានៈ ដទៃឬ។ អើ។ មានះ ដទៃ មានបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មានះនោះឯង គឺមានបរិយុដ្ឋានៈនោះឬ។ អើ។ មានានុស័យនោះឯង គឺមានបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៤២] ទិដ្ឋានុស័យ ដទៃ ទិដិ្ឋបរិយុដ្ឋានៈ ដទៃឬ។ អើ។ ទិដ្ឋិ ដទៃ ទិដិ្ឋបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទិដិ្ឋនោះឯង គឺទិដិ្ឋបរិយុដ្ឋានៈនោះឬ។ អើ។ ទិដ្ឋានុស័យនោះឯង គឺទិដ្ឋិបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៤៣] វិចិកិច្ឆានុស័យ ដទៃ វិចិកិច្ឆាបរិយុដ្ឋាន ដទៃឬ។ អើ។ វិចិកិច្ឆា ដទៃ វិចិកិច្ឆាបរិយុដ្ឋានៈ ដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិចិកិច្ឆានោះឯង គឺវិចិកិច្ឆាបរិយុដ្ឋានៈនោះឬ។ អើ។ វិចិកិច្ឆានុស័យនោះឯង គឺវិចិកិច្ឆាបរិយុដ្ឋានៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។
ID: 637825157833308758
ទៅកាន់ទំព័រ៖