ព្រះត្រៃបិដក ភាគ ៨៦

 [១៤៩] រូប​រាគៈ ដេក​តាម​រូបធាតុ រាប់បញ្ចូល​ក្នុង​រូបធាតុ​ឬ។ អើ។ សទ្ទ​រាគៈ ដេក​តាម​សទ្ទ​ធាតុ រាប់បញ្ចូល​ក្នុង​សទ្ទ​ធាតុ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប​រាគៈ ដេក​តាម​រូបធាតុ រាប់បញ្ចូល​ក្នុង​រូបធាតុ​ឬ។ អើ។ គន្ធ​រាគៈ។បេ។ រស​រាគៈ។បេ។ ផោដ្ឋព្វ​រាគៈ (ដែល​ប៉ះពាល់​ត្រូវ) ដេក​តាម​ផោដ្ឋព្វ​ធាតុ រាប់បញ្ចូល​ក្នុង​ផោដ្ឋព្វ​ធាតុ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៥០] សទ្ទ​រាគៈ ដេក​តាម​សទ្ទ​ធាតុ តែ​បុគ្គល​មិន​គួរ​ពោល​ថា រាប់បញ្ចូល​ក្នុង​សទ្ទ​ធាតុ​ទេ​ឬ។ អើ។ រូប​រាគៈ ដេក​តាម​រូបធាតុ តែ​បុគ្គល​មិន​គួរ​ពោល​ថា រាប់បញ្ចូល​ក្នុង​រូបធាតុ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ គន្ធ​រាគៈ។បេ។ រស​រាគៈ។បេ។ ផោដ្ឋព្វ​រាគៈ ដេក​តាម​ផោដ្ឋព្វ​ធាតុ តែ​បុគ្គល​មិន​គួរ​ពោល​ថា រាប់បញ្ចូល​ក្នុង​ផោដ្ឋព្វ​ធាតុ​ទេ​ឬ។ អើ។ រូប​រាគៈ ដេក​តាម​រូបធាតុ តែ​បុគ្គល​មិន​គួរ​ពោល​ថា រាប់បញ្ចូល​ក្នុង​រូបធាតុ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637825159091002662
ទៅកាន់ទំព័រ៖