ព្រះត្រៃបិដក ភាគ ៨៦

រាប់បញ្ចូល​ក្នុង​ផោដ្ឋព្វ​ធាតុ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៥៣] សទ្ទ​រាគៈ ដេក​តាម​សទ្ទ​ធាតុ តែ​បុគ្គល​មិន​គួរ​ពោល​ថា រាប់បញ្ចូល​ក្នុង​សទ្ទ​ធាតុ​ទេ​ឬ។ អើ។ អរូប​រាគៈ ដេក​តាម​អរូបធាតុ តែ​បុគ្គល​មិន​គួរ​ពោល​ថា រាប់បញ្ចូល​ក្នុង​អរូបធាតុ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ គន្ធ​រាគៈ។បេ។ រស​រាគៈ។បេ។ ផោដ្ឋព្វ​រាគៈ ដេក​តាម​ផោដ្ឋព្វ​ធាតុ តែ​បុគ្គល​មិន​គួរ​ពោល​ថា រាប់បញ្ចូល​ក្នុង​ផោដ្ឋព្វ​ធាតុ​ទេ​ឬ។ អើ។ អរូប​រាគៈ ដេក​តាម​អរូបធាតុ តែ​បុគ្គល​មិន​គួរ​ពោល​ថា រាប់បញ្ចូល​ក្នុង​អរូបធាតុ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៥៤] បុគ្គល​មិន​គួរ​និយាយ​ថា រូប​រាគៈ ដេក​តាម​រូបធាតុ រាប់បញ្ចូល​ក្នុង​រូបធាតុ អរូប​រាគៈ ដេក​តាម​អរូបធាតុ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ទេ​ឬ។ អើ។ ក្រែង​កាម​រាគៈ ដេក​តាម​កាមធាតុ រាប់បញ្ចូល​ក្នុង​កាមធាតុ​ដែរ​ឬ។ អើ។ ប្រសិនណាបើ កាម​រាគៈ ដេក​តាម​កាមធាតុ រាប់បញ្ចូល​ក្នុង​កាមធាតុ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា រូប​រាគៈ ដេក​តាម​រូបធាតុ រាប់បញ្ចូល​ក្នុង​រូបធាតុ អរូប​រាគៈ ដេក​តាម​អរូបធាតុ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ដែរ។

ចប់ បរិ​យា​បន្ន​កថា។

ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637825159669418810
ទៅកាន់ទំព័រ៖