ព្រះត្រៃបិដក ភាគ ៨៦

អព្យាកត​កថា


 [១៥៥] ទិដ្ឋិ ជា​អព្យាក្រឹត​ឬ។ អើ។ វិបាក និង​អព្យាក្រឹត កិរិយា និង​អព្យាក្រឹត រូប និព្វាន ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ (ជា​អព្យាក្រឹត) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទិដ្ឋិ ជា​អព្យាក្រឹត​ឬ។ អើ។ ផស្សៈ ប្រកបដោយ​ទិដ្ឋិ ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទិដ្ឋិ ជា​អព្យាក្រឹត​ឬ។ អើ។ វេទនា​ប្រកបដោយ​ទិដ្ឋិ។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចិត្ត (ប្រកបដោយ​ទិដ្ឋិ) ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៥៦] ផស្សៈ ប្រកបដោយ​ទិដ្ឋិ ជាអកុសល​ឬ។ អើ។ ទិដ្ឋិ​ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា​ប្រកបដោយ​ទិដ្ឋិ។បេ។ សញ្ញា ចេតនា ចិត្ត (ប្រកបដោយ​ទិដ្ឋិ) ជាអកុសល​ដែរ​ឬ។ អើ។ ទិដ្ឋិ​ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៥៧] ទិដ្ឋិ ជា​អព្យាក្រឹត​ឬ។ អើ។ ទិដ្ឋិ មិន​មានផល មិន​មាន​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ទិដ្ឋិ ប្រកបដោយ​ផល ប្រកបដោយ​វិបាក​ដែរ​ឬ។ អើ។ ប្រសិនបើ​ទិដ្ឋិ ប្រកបដោយ​ផល ប្រកបដោយ​វិបាក​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ទិដ្ឋិ ជា​អព្យាក្រឹត​ទេ។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637825159974442163
ទៅកាន់ទំព័រ៖