ព្រះត្រៃបិដក ភាគ ៨៦
[១៥៨] ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ទោសទាំងឡាយ មានមិច្ឆាទិដ្ឋិដ៏ក្រៃលែងឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទោសទាំងឡាយ មានមិច្ឆាទិដ្ឋិដ៏ក្រៃលែង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទិដ្ឋិ ជាអព្យាក្រឹតទេ។
[១៥៩] ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវច្ឆៈ មិច្ឆាទិដ្ឋិជាអកុសល សម្មាទិដ្ឋិជាកុសល ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ទិដ្ឋិជាអព្យាក្រឹតទេ។
[១៦០] ទិដ្ឋិ ជាព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបុណ្ណៈ បណ្តាគតិទាំងពីរ តថាគតពោលនូវគតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន របស់បុគ្គលជាមិច្ឆាទិដ្ឋិពិត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ទិដ្ឋិជាអព្យាក្រឹតទេ។
[១៦១] បុគ្គលមិនគួរនិយាយថា ទិដ្ឋិ ជាអព្យាក្រឹតទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវច្ឆៈ ទិដ្ឋិថា លោកទៀង ដូច្នេះនុ៎ះ ជាអព្យាក្រឹត ម្នាលវច្ឆៈ ទិដ្ឋិថា លោកមិនទៀង ដូច្នេះនុ៎ះ ជាអព្យាក្រឹត ម្នាលវច្ឆៈ ទិដ្ឋិថា លោកមានទីបំផុត ដូច្នេះ។បេ។
ID: 637825160264442121
ទៅកាន់ទំព័រ៖