ព្រះត្រៃបិដក ភាគ ៨៦

ខ្លះ​ប្រាសចាក​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សង្ខារក្ខន្ធ​ខ្លះ ប្រកបដោយ​ចិត្ត ខ្លះ​ប្រាសចាក​ចិត្ត​ឬ។ អើ។ វេទ​នា​ក្ខន្ធ សញ្ញាខន្ធ​ខ្លះ ប្រកបដោយ​ចិត្ត ខ្លះ​ប្រាសចាក​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៧] បុគ្គល​មិន​គួរ​ពោល​ថា អនុស័យ ប្រាសចាក​ចិត្ត​ឬ។ អើ។ បុថុជ្ជន កាលបើ​ចិត្តជា​កុសល និង​អព្យាក្រឹត កំពុង​ប្រព្រឹត្តទៅ បុគ្គល​គួរ​និយាយ​ថា ប្រកបដោយ​អនុស័យ​ដែរ​ឬ។ អើ។ អនុស័យ ប្រកបដោយ​ចិត្ត​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រោះហេតុនោះ អនុស័យ ប្រាសចាក​ចិត្ត។ បុថុជ្ជន កាលបើ​ចិត្តជា​កុសល និង​អព្យាក្រឹត កំពុង​ប្រព្រឹត្តទៅ បុគ្គល​គួរ​និយាយ​ថា ប្រកបដោយ​រាគៈ​ដែរ​ឬ។ អើ។ រាគៈ ប្រកបដោយ​ចិត្ត​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រោះហេតុនោះ រាគៈ ប្រាសចាក​ចិត្ត។

ចប់ តិ​ស្សោ​បិ អនុ​សយក​ថា។

ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637825123196038430
ទៅកាន់ទំព័រ៖