ព្រះត្រៃបិដក ភាគ ៨៦

ម្នាល​វច្ឆៈ ថា លោក​មិន​មាន​ទីបំផុត ដូច្នេះ... ម្នាល​វច្ឆៈ ថា ជីវិត​នោះ​គឺ​សរីរៈ​នោះ ដូច្នេះ... ម្នាល​វច្ឆៈ ថា ជីវិត​ដទៃ សរីរៈ​ដទៃ ដូច្នេះ... ម្នាល​វច្ឆៈ ថា សត្វ​ស្លាប់​ទៅ​កើត​ទៀត ក៏​មាន ដូច្នេះ... ម្នាល​វច្ឆៈ ថា សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត ក៏​មាន ដូច្នេះ... ម្នាល​វច្ឆៈ ថា សត្វ​ស្លាប់​ទៅ កើត​ទៀត​ខ្លះ មិនកើត​ទៀត​ខ្លះ ក៏​មាន ដូច្នេះ... ម្នាល​វច្ឆៈ ទិដ្ឋិ​ថា សត្វ​ស្លាប់​ទៅ កើត​ទៀត ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន ក៏​មាន ដូច្នេះ​នុ៎ះ ជា​អព្យាក្រឹត ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ទិដ្ឋិ ជា​អព្យាក្រឹត​ពិត។
 [១៦២] ទិដ្ឋិ ជា​អព្យាក្រឹត​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាយ​កម្ម​ណា​ក្តី ដែល​បុរស​បុគ្គល​ជា​មិច្ឆាទិដ្ឋិ សម្រេច កាន់​យក​ហើយ តាម​ទិដ្ឋិ។បេ។ វចីកម្ម​ណា​ក្តី។បេ។ មនោ​កម្ម​ណា​ក្តី (ដែល​បុរស​បុគ្គល​ជា​មិច្ឆាទិដ្ឋិ) សម្រេច កាន់​យក​ហើយ តាម​ទិដ្ឋិ ចេតនា​ណា​ក្តី សេច​ក្តី​បា្រ​ថ្នា​ណា​ក្តី សេចក្តី​តាំងចិត្ត​ទុកណា​ក្តី សង្ខារ​ទាំងឡាយ​ណា​ក្តី ធម៌​ទាំងអស់​នោះ ប្រព្រឹត្តទៅ​ព្រម ដើម្បី​មិនជា​ទី​ប្រាថ្នា មិនជា​ទី​ត្រេកអរ មិនជា​ទីគាប់ចិត្ត មិនជា​ប្រយោជន៍ ទាំង​ដើម្បី​សេចក្តី​ទុក្ខ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ទិដ្ឋិ ជា​អព្យាក្រឹត​ទេ។

ចប់ អព្យាកត​កថា។

ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637825160622892141
ទៅកាន់ទំព័រ៖