ព្រះត្រៃបិដក ភាគ ៨៦

អប​រិយា​បន្ន​កថា


 [១៦៣] ទិដ្ឋិ ជា​អប​រិយា​បន្នៈ​ឬ។ អើ ។ មគ្គ ផល និព្វាន សោតាបត្តិ​មគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិ​ប្ប​ដ្ឋាន សម្ម​ប្ប​ធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គៈ (ជា​អប​រិយា​បន្នៈ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៦៤] បុគ្គល​មិន​គួរ​និយាយ​ថា ទិដ្ឋិ ជា​អប​រិយា​បន្នៈ​ទេ​ឬ។ អើ។ គួរ​ពោល​ថា បុថុជ្ជន ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​ដែរ​ឬ។ អើ។ គួរ​ពោល​ថា បុគ្គល​ប្រាសចាក​ទិដ្ឋិ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ទិដ្ឋិ ជា​អប​រិយា​បន្នៈ។

ចប់ អប​រិយា​បន្ន​កថា។
ចប់ ចុទ្ទ​សម​វគ្គ។


ឧទ្ទាន​នៃ​ចុទ្ទ​សម​វគ្គ​នោះ គឺ


និយាយ​អំពី​កុសល​មូល ទន្រ្ទាន​អកុសលមូល អកុសលមូល ទន្រ្ទាន​កុសល​មូល ១ សឡាយ​តនៈ ១ ឆវិ​ញ្ញាណ​កាយ ១ អរិយ​រូប អាស្រ័យ​មហាភូតរូប ១ អនុស័យ​នោះ​ឯង គឺ​បរិយុ​ដ្ឋានៈ​នោះ ១ បរិយុ​ដ្ឋានៈ​ប្រាសចាក​ចិត្ត ១ រូប​រាគៈ​ជាដើម ដេក​តាម​ធាតុ ១ ទិដ្ឋិ ជា​អព្យាក្រឹត ១ ទិដ្ឋិ ជា​អប​រិយា​បន្នៈ ១។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637825160993986198
ទៅកាន់ទំព័រ៖