ព្រះត្រៃបិដក ភាគ ៨៦

 [១៧៦] ក្រែង​ពួក​ធម៌ ជាកុសល មុនៗ ជា​បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ នៃ​ពួក​ធម៌ ជា​កុស​លក្រោយៗ គឺ​អា​សេវនា​នោះ​ឬ។ អើ។ ប្រសិនបើ ពួក​ធម៌​ជាកុសល មុនៗ ជា​បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ នៃ​ពួក​ធម៌​ជា​កុស​លក្រោយៗ គឺ​អា​សេវនា​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១៧៧] ក្រែង​ពួក​ធម៌​ជា​អកុស​លមុនៗ ជា​បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ នៃ​ពួក​ធម៌​ជា​អកុស​លក្រោយៗ គឺ​អា​សេវនា​នោះ​ឬ។ អើ។ ប្រសិនបើ​ពួក​ធម៌​ជា​អកុស​លមុនៗ ជា​បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ នៃ​ពួក​ធម៌​ជា​អកុស​លក្រោយៗ គឺ​អា​សេវនា​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១៧៨] ក្រែង​ពួក​ធម៌​ជា​កិរិយា​ព្យា​ក្រឹត​មុនៗ ជា​បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ នៃ​ពួក​ធម៌​ជា​កិរិយា​ព្យា​ក្រឹត​ក្រោយៗ គឺ​អា​សេវនា​នោះ​ឬ។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637825162155285002
ទៅកាន់ទំព័រ៖