ព្រះត្រៃបិដក ភាគ ៨៦

អើ។ ចុះ​កាល​ជា​អនាគត មាន ៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ ដែល​កើត​ចំពោះមុខ ជា​កាល​បច្ចុប្បន្ន​ឬ។ អើ។ ចុះ​កាល​ជា​បច្ចុប្បន្ន មាន ៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ខន្ធ ៥ ដែល​កន្លង​ហើយ ជា​កាល​កន្លងទៅ​ហើយ ខន្ធ ៥ ដែល​មិនទាន់​មកដល់ ជា​កាល​អនាគត ខន្ធ ៥ ដែល​កើត​ចំពោះមុខ ជា​កាល​បច្ចុប្បន្ន​ឬ។ អើ។ ចុះ​កាល មាន ១៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាយតនៈ ១២ ដែល​កន្លង​ហើយ ជា​កាល​កន្លងទៅ​ហើយ អាយតនៈ ១២ ដែល​មិនទាន់​មកដល់ ជា​កាល​អនាគត អាយតនៈ ១២ ដែល​កើត​ចំពោះមុខ ជា​កាល​បច្ចុប្បន្ន​ឬ។ អើ។ ចុះ​កាល មាន ៣៦ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធាតុ ១៨ ដែល​កន្លង​ហើយ ជា​កាល​កន្លងទៅ​ហើយ ធាតុ ១៨ ដែល​មិនទាន់​មកដល់ ជា​កាល​អនាគត ធាតុ ១៨ ដែល​កើត​ចំពោះមុខ ជា​កាល​បច្ចុប្បន្ន​ឬ។ អើ។ ចុះ​កាល មាន ៥៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637825163351012261
ទៅកាន់ទំព័រ៖