ព្រះត្រៃបិដក ភាគ ៨៦

អភិធម្មបិដក
កថាវត្ថុ តតិយ​ភាគ
តិ​ស្សោ​បិ អនុ​សយក​ថា


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ។


 [១] សកៈ អនុស័យ ជា​អព្យាក្រឹត​ឬ។ បរៈ អើ។ វិបាក និង​អព្យាក្រឹត កិរិយា និង​អព្យាក្រឹត រូប និព្វាន ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ (ជា​អព្យាក្រឹត) ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២] កាមរាគានុស័យ ជា​អព្យាក្រឹត​ឬ។ អើ។ កាម​រាគៈ កាម​រា​គបរិយុ​ដ្ឋានៈ កាមរាគ​សញ្ញោជនៈ កាមោឃៈ កាម​យោ​គៈ កា​មច្ឆ​ន្ទ​នី​វរ​ណៈ ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាម​រាគៈ កាម​រា​គា​បរិយុ​ដ្ឋានៈ។បេ។ កា​មច្ឆ​ន្ទ​នី​វរ​ណៈ ជាអកុសល​ឬ។ អើ។ កាមរាគានុស័យ ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣] បដិ​ឃានុ​ស័យ ជា​អព្យាក្រឹត​ឬ។ អើ។ បដិឃៈ បដិ​ឃបរិយុ​ដ្ឋានៈ បដិឃ​សញ្ញោជនៈ ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បដិឃៈ បដិ​ឃបរិយុ​ដ្ឋានៈ បដិឃ​សញ្ញោជនៈ ជាអកុសល​ដែរ​ឬ។ អើ។ បដិ​ឃានុ​ស័យ ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ទំព័រទី ១ | បន្ទាប់
ID: 637825120633524735
ទៅកាន់ទំព័រ៖