ព្រះត្រៃបិដក ភាគ ៨៦
ញាណកថា
[១៨] កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលមិនគួរនិយាយថា មានញាណទេឬ។ អើ។ កាលបើរាគៈ ប្រាសចេញហើយ បុគ្គលមិនគួរនិយាយថា មានរាគៈទៅប្រាសហើយទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលមិនគួរនិយាយថា មានញាណទេឬ។ អើ។ កាលបើទោសៈ ប្រាសចេញហើយ។បេ។ កាលបើមោហៈ ប្រាសចេញហើយ។បេ។ កាលបើកិលេស ប្រាសចេញហើយ បុគ្គលមិនគួរនិយាយថា មិនមានកិលេសទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៩] កាលបើរាគៈ ប្រាសចេញហើយ បុគ្គលគួរនិយាយថា មានរាគៈទៅប្រាសហើយឬ។ អើ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា មានញាណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាលបើទោសៈប្រាសចេញហើយ។បេ។ កាលបើមោហៈ ប្រាសចេញហើយ។បេ។ កាលបើកិលេស ប្រាសចេញហើយ បុគ្គលគួរនិយាយថា មិនមានកិលេសទេឬ។ អើ។
ID: 637825123741643488
ទៅកាន់ទំព័រ៖