ព្រះត្រៃបិដក ភាគ ៨៦

ជរា និង​មរណៈ របស់​សកទាគាមិមគ្គ។បេ។ របស់​សកទាគាមិផល។បេ។ របស់​អនាគាមិមគ្គ។បេ។ របស់​អនាគាមិផល។បេ។ របស់​អរហត្តមគ្គ ជា​អរហត្តមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជរា និង​មរណៈ របស់​អរហត្តមគ្គ ជា​អរហត្តមគ្គ​ឬ។ អើ។ ជរា និង​មរណៈ របស់​អរហត្តផល ជា​អរហត្តផល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជរា និង​មរណៈ របស់​សតិ​ប្ប​ដ្ឋាន សម្ម​ប្ប​ធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ។បេ។ របស់​ពោជ្ឈង្គៈ​ទំាង​ឡាយ ជា​ពោជ្ឈង្គៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩០] បុគ្គល​មិន​គួរ​និយាយ​ថា ជរា និង​មរណៈ របស់​ពួក​លោកុត្តរធម៌ ជា​លោ​កុត្ត​រៈ​ដែរ​ឬ។ អើ។ (ជរា និង​មរណៈ) ជា​លោ​កិ​យៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ (ជរា និង​មរណៈ) ជា​លោ​កុត្ត​រៈ​ដែរ។

ចប់ ជរា​មរណ​កថា។


សញ្ញា​វេទយិត​កថា


 [១៩១] សញ្ញា​វេទយិត​និរោធ​សមាបត្តិ ជា​លោ​កុត្ត​រៈ​ដែរ​ឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិ​មគ្គ សោតាបត្តិផល។បេ។ ពោជ្ឈង្គៈ (ជា​លោ​កុត្ត​រៈ) ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មិន​គួរ​ពោល​ថា សញ្ញា​វេទយិត​និរោធ​សមាបត្តិ ជា​លោ​កុត្ត​រៈ​ទេ​ឬ។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637825164675444640
ទៅកាន់ទំព័រ៖