ព្រះត្រៃបិដក ភាគ ៨៦
តតិយសញ្ញាវេទយិតកថា
[១៩៤] បុគ្គល ចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាលដែរឬ។ អើ។ ផស្សៈ មានមរណៈជាទីបំផុត វេទនា មានមរណៈជាទីបំផុត សញ្ញា មានមរណៈជាទីបំផុត ចេតនា មានមរណៈជាទីបំផុត ចិត្ត មានមរណៈជាទីបំផុត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ផស្សៈ មានមរណៈជាទីបំផុត វេទនា មានមរណៈជាទីបំផុត សញ្ញា មានមរណៈជាទីបំផុត ចេតនា មានមរណៈជាទីបំផុត ចិត្ត មានមរណៈជាទីបំផុត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេឬ។ អើ។ ប្រសិនបើ ផស្សៈ មានមរណៈជាទីបំផុត វេទនា មានមរណៈជាទីបំផុត សញ្ញា មានមរណៈជាទីបំផុត ចេតនា មានមរណៈជាទីបំផុត ចិត្ត មានមរណៈជាទីបំផុត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើនូវមរណកាលទេ។
ID: 637825167243027981
ទៅកាន់ទំព័រ៖