ព្រះត្រៃបិដក ភាគ ៨៦

មគ្គ​ភាវនា របស់​បុគ្គល​មានចិត្ត​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សញ្ញា​វេទយិត​និរោធ​សមាបត្តិ ទាក់ទង​ដោយ​អសញ្ញ​សត្វ​ទេ។
 [២០១] សញ្ញា​វេទយិត​និរោធ​សមាបត្តិ ទាក់ទង​ដោយ​អសញ្ញ​សត្វ​ដែរ​ឬ។ អើ។ បុគ្គល​ណាមួយ ចូលកាន់​សញ្ញា​វេទយិត​និរោធ បុគ្គល​ទាំងអស់​នោះ ទាក់ទង​ដោយ​អសញ្ញ​សត្វ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២០២] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា​វេទយិត​និរោធ​សមាបត្តិ ទាក់ទង​ដោយ​អសញ្ញ​សត្វ​ទេ​ឬ។ អើ។ ក្រែង​សត្វ មិន​មាន​សញ្ញា​ក្នុង​លោក​នេះ ក៏​មាន មិន​មាន​សញ្ញា​ក្នុង​លោកនាយ​នោះ ក៏មានដែរ​ឬ។ អើ។ ប្រសិនបើ សត្វ​មិន​មាន​សញ្ញា​ក្នុង​លោក​នេះ ក៏​មាន មិន​មាន​សញ្ញា​ក្នុង​លោកនាយ​នោះ ក៏មានដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សញ្ញា​វេទយិត​និរោធ​សមាបត្តិ ទាក់ទង​ដោយ​អសញ្ញ​សត្វ​ដែរ។

ចប់ អសញ្ញ​សត្តូ​បិកា​កថា។


កម្មូ​បចយ​កថា


 [២០៣] កម្ម​ដទៃ ការ​សន្សំ​នូវ​កម្ម​ដទៃ​ឬ។ អើ។ ផស្សៈ​ដទៃ ការ​សន្សំ​នូវ​ផស្សៈ​ដទៃ វេទនា​ដទៃ ការ​សន្សំ​នូវ​វេទនា​ដទៃ សញ្ញា​ដទៃ ការ​សន្សំ​នូវ​សញ្ញា​ដទៃ ចេតនា​ដទៃ ការ​សន្សំ​នូវ​ចេតនា​ដទៃ
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637825168769803335
ទៅកាន់ទំព័រ៖