ព្រះត្រៃបិដក ភាគ ៨៦
និគ្គហកថា
[២០៨] បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃថា អ្នកកុំត្រេកអរ កុំខឹង កុំវង្វេង កុំសៅហ្មងឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ សង្កត់សង្កិនថា ផស្សៈរបស់បុគ្គលដទៃ ដែលកើតឡើងហើយ កុំរលត់ទៅវិញឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដទៃ សង្កត់សង្កិនថា វេទនារបស់បុគ្គលដទៃដែលកើតឡើងហើយ។បេ។ សញ្ញាដែលកើតឡើងហើយ។បេ។ ចេតនា ដែលកើតឡើងហើយ ចិត្ត ដែលកើតឡើងហើយ សទ្ធា ដែលកើតឡើងហើយ វីរិយៈដែលកើតឡើងហើយ សតិដែលកើតឡើងហើយ សមាធិ ដែលកើតឡើងហើយ។បេ។ បញ្ញាដែលកើតឡើងហើយ កុំរលត់ទៅវិញឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២០៩] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ លះបង់រាគៈ លះបង់ទោសៈ។បេ។ លះបង់អនោត្តប្បៈ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825170511442508
ទៅកាន់ទំព័រ៖