ព្រះត្រៃបិដក ភាគ ៨៦

 [២១៤] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ដទៃ​សង្កត់សង្កិន​ចិត្ត​របស់​បុគ្គល​ដទៃ​បានទេ​ឬ។ អើ។ ក្រែង​ពួក​ជន​អ្នក​ដល់​នូវ​កម្លាំង មាន​ពួក​ជន​អ្នកស្ទាត់ជំនាញ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ពួក​ជន​អ្នក​ដល់​នូវ​កម្លំាង មាន​ពួក​ជន​អ្នកស្ទាត់ជំនាញ ក៏មានដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​ដទៃ​សង្កត់សង្កិន​ចិត្ត របស់​បុគ្គល​ដទៃ​បាន។

ចប់ និ​គ្គ​ហក​ថា។


បគ្គ​ហក​ថា


 [២១៥] បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ​បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ​ថា អ្នក​កុំ​ត្រេកអរ កុំ​ខឹង កុំ​វង្វេង កុំ​សៅហ្មង​ឡើយ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៦] បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ញុំាង​អលោភៈ​ជាកុសល​មូល​ឲ្យ​កើត ញុំាង​អទោសៈ​ជាកុសល​មូល​ឲ្យ​កើត ញុំាង​អមោហៈ​ជាកុសល​មូល​ឲ្យ​កើត ញុំាង​សទ្ធា​ឲ្យ​កើត ញុំាង​វីរិយៈ​ឲ្យ​កើត ញុំាង​សតិ​ឲ្យ​កើត ញុំាង​សមាធិ​ឲ្យ​កើត ញុំាង​បញ្ញា​ឲ្យ​កើត ដល់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637825171256163408
ទៅកាន់ទំព័រ៖