ព្រះត្រៃបិដក ភាគ ៨៦
សុខានុប្បទានកថា
[២២៣] បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃបានដែរឬ។ អើ។ បុគ្គលដទៃ ប្រគល់សេចក្តីទុក្ខ ឲ្យដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដទៃ ប្រគល់សេចក្តីទុក្ខ ឲ្យដល់បុគ្គលដទៃ មិនបានទេឬ។ អើ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃ មិនបានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខរបស់ខ្លួន ប្រគល់សេចក្តីសុខរបស់ពួកជនដទៃ ប្រគល់សេចក្តីសុខរបស់បុគ្គលនោះ ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខរបស់ខ្លួន មិនបាន ប្រគល់សេចក្តីសុខរបស់ពួកជនដទៃ មិនបាន ប្រគល់សេចក្តីសុខរបស់បុគ្គលនោះ ឲ្យដល់បុគ្គលដទៃ មិនបានទេឬ។ អើ។ ប្រសិនបើបុគ្គលដទៃ ប្រគល់សេចក្តីសុខរបស់ខ្លួនមិនបាន ប្រគល់សេចក្តីសុខរបស់ពួកជនដទៃមិនបាន ប្រគល់សេចក្តីសុខរបស់បុគ្គលនោះ ឲ្យដល់បុគ្គលដទៃមិនបានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលដទៃប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃបានទេ។
ID: 637825175548440045
ទៅកាន់ទំព័រ៖