ព្រះត្រៃបិដក ភាគ ៨៦

រូប​ហេ​តូ​តិក​ថា


 [២២៨] រូប ជាហេតុ​ឬ។ អើ។ អលោភៈ ជាហេតុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អទោសៈ ជាហេតុ​ឬ។បេ។ អមោហៈ ជាហេតុ លោភៈ ជាហេតុ ទោសៈ ជាហេតុ មោហៈ ជាហេតុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប ជាហេតុ​ឬ។ អើ។ រូប ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រូប​មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ​រូប មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​ចំពោះ​រូប​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​ជាហេតុ​ទេ។
 [២២៩] អលោភៈ​ជាហេតុ ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​អលោភៈ​នោះ មាន​ដែរ​ឬ។ អើ។ រូប​ជាហេតុ ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​ចំពោះ​រូប​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អទោសៈ ជាហេតុ អមោហៈ​ជាហេតុ លោភៈ​ជាហេតុ ទោសៈ ជា​មោហៈ ជាហេតុ ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​មោហៈ​នោះ មាន​ដែរ​ឬ។ អើ។ រូប​ជាហេតុ
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637825179479325722
ទៅកាន់ទំព័រ៖