ព្រះត្រៃបិដក ភាគ ៨៦

 [២៦២] ការ​សន្សំ​បុណ្យ​របស់​ព្រះអរហន្ត មិន​មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត គប្បី​ឲ្យ​ទាន​ដែរ​ឬ។ អើ។ ប្រសិនបើ​ព្រះអរហន្ត គប្បី​ឲ្យ​ទាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​សន្សំ​បុណ្យ​របស់​ព្រះអរហន្ត មិន​មាន​ទេ។
 [២៦៣] ព្រះអរហន្ត គប្បី​ឲ្យ​ចីវរ។បេ។ គប្បី​ឲ្យ​បិណ្ឌបាត ឲ្យ​សេនាសនៈ ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ឲ្យ​វត្ថុ​គួរ​ទំពាស៊ី ឲ្យ​វត្ថុ​គួរ​បរិភោគ ឲ្យទឹក​គួរ​ផឹក ថ្វាយបង្គំ​ចេតិយ លើកឡើង​នូវ​ផ្កាកម្រង លើកឡើង​នូវ​គ្រឿងក្រអូប លើកឡើង​នូវ​គ្រឿង​លាប ឰដ៏​ចេតិយ។បេ។ គប្បី​ធ្វើ​អភិ​ទក្សិណ​ចេតិយ​ដែរ​ឬ។ អើ។ ប្រសិនបើ​ព្រះអរហន្ត គប្បី​ធ្វើ​អភិ​ទក្សិណ​ចេតិយ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​សន្សំ​បុណ្យ​របស់​ព្រះអរហន្ត មិន​មាន​ទេ។

ចប់ អត្ថិ អរហ​តោ បុញ្ញូ​បចយោ​តិក​ថា។


នត្ថិ អរហ​តោ អកា​លម​ច្ចូ​តិក​ថា


 [២៦៤] សេចក្តី​ស្លាប់​ក្នុង​កាលមិនគួរ របស់​ព្រះអរហន្ត មិន​មាន​ទេ​ឬ។ អើ។ បុគ្គល​អ្នកសម្លាប់​ព្រះអរហន្ត មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ។បេ។ បុគ្គល​អ្នកសម្លាប់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637825191831326012
ទៅកាន់ទំព័រ៖